ពីម្សិលមិញខ្ញុំត្រូវបានមេហៅ (កុំថាអញ្ជើញព្រោះគ្មានសំបុត្រស្នាមអីទេ សូម្បីមេខ្ញុំក៏ត្រូវហៅតាមទូរស័ព្ទដែរ) ទាំងចៃដន្យដើម្បីទៅចូលរួមខួបកំណើតឧកញ៉ាជើងចាស់ម្នាក់ដែលបាត់សម្លេងយូរមកហើយ។ ពិធីសាមញ្ញមួយនេះធ្វើនៅត្រើយម្ខាងដែលមានភ្ញៀវចូលរួម ៣២ តុ ដែលភាគច្រើនជាបុគ្គលិក អ្នកស្គាល់ អ្នករត់ម៉ូតូឌុប កង់បី...ដែលជារៀងរាល់ឆ្នាំ ខួបកំណើតរបស់គាត់គឺញ៉ាំហ្វ្រី ហើយបានអាំងប៉ាវមកផ្ទះទៀត។ឆ្នាំនេះក៏មិនខុសពីមុនៗដែរគឺអ្នកចូលរួមម្នាក់ៗបាន ៣០ដុល្លារ។
គិតបូកលុយចំណាយគាត់សិន ៖ ចំណាយឲ្យអ្នកចូលរួមទាំងអស់ (ស្គាល់ក៏ឲ្យ មិនស្គាល់ក៏ឲ្យ) = ៩៦០០
អ្នករត់តុ ចុងភៅ តន្រី្តករ អ្នកយាមឡាន ជាង៥០នាក់ក្នុងម្នាក់១០ = ៥០០
ម្ហូប = ២០៨០ (មិនទាន់គិតភេសជ្ជៈដូចជា ហិននិគេន ប្លេក ហ្កូល…)
គ្រាន់តែគិតត្រួសៗអស់ជាង ១៣ពាន់ដុល្លារទៅហើយ។នេះគ្រាន់តែជាការចំណាយវគ្គដំបូងប៉ុណ្ណោះ វគ្គបន្ទាប់ធ្ងន់ជាងហ្នឹងទៀតគឺគាត់បន្តទៅខារ៉ាអូខេនៅខាងមុខនោះ ដែលនៅតាមផ្លូវចេញអ្នកម៉ូតូឌុប អ្នកកង់បី(ម្តុំហ្នុង) ជាង៦០នាក់ ព័ទ្ធសុំអាំងប៉ាវទៀត។ សុំបញ្ជាក់ថាខ្ញុំមិនស្គាល់គាត់ទេ តែអ្នកគ្រប់គ្នានិយាយថាចំណូលគាត់មិនបានមកពីការកិបកេងអីទេ គឺដោយសារ គាត់មានសណ្ឋាគារធំមួយនៅផ្លូវព្រះមុនីវង្ស មានដីធំៗជួលនៅខណ្ឌឬស្សីកែវ… តែសូមសរសើរត្រង់ថា “គាត់នៅតែជិះឡានចាស់” ដដែល។កាលពីឆ្នាំ២០០០ជាង គាត់ល្បីម្តងហើយតាមរយៈជិះឡានបាចលុយទាំងការុងៗ ទាល់តែមានការហាមប្រាមពីថា្នក់លើទើបគាត់ឈប់។ ហ៊ឺ…តាមប្រាក់ខែញ៉ាំបាយម៉ូតូឌុបរបស់ខ្ញុំ តើពេលណាបានដូចគាត់ទៅហ្ន៎!
មតិថ្មីៗ